សុភាសិត 25:14-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​នឹង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។

15. ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅ‌ហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។

16. តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។

សុភាសិត 25