2. មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
3. សេចក្តីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។
4. ការដែលមានទ្រព្យសម្បត្តិ នោះនាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។
5. សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងគេចមិនរួចដែរ។
6. មនុស្សជាច្រើន នឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។
7. អស់ទាំងបងប្អូនរបស់អ្នកទាល់ក្រ ក៏ស្អប់អ្នកនោះ ចំណង់បើមិត្តភក្តិ តើនឹងឃ្លាតចេញឆ្ងាយ ពីអ្នកនោះជាជាងអម្បាលម៉ានទៅទៀត អ្នកនោះនឹងតាមទៅអង្វរ តែគេគេចបាត់ទៅ។