សាស្តា 9:14-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គឺ​មាន​ទី​ក្រុង​១​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​១​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ​ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ

15. រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ

16. នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែ​គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ

17. ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ

សាស្តា 9