15. រួចយើងបាននិយមខាងសេចក្ដីសប្បាយ ពីព្រោះនៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ ដ្បិតមានតែការប៉ុណ្ណោះ ជាផលពីការនឿយហត់របស់ខ្លួនដែលនឹងនៅជាប់រាល់តែថ្ងៃអស់១ជីវិតខ្លួន ដែលព្រះទ្រង់បានប្រទានឲ្យរស់នៅក្រោមថ្ងៃ។
16. កាលយើងបានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ហើយនឹងពិចារណាពីអស់ទាំងការដែលកើតមាននៅផែនដី ឃើញថា មានមនុស្សដែលមិនចេះដេកលក់ ទោះទាំងយប់ ឬថ្ងៃផង
17. នោះយើងបានយល់ពីការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សប្រាជ្ញណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។