4. ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញ។
5. ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ
6. ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
7. ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។