1. ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ
2. ចូរចែកឲ្យដល់៧នាក់ចុះ ហើយដល់៨នាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមានសេចក្ដីអាក្រក់យ៉ាងណានៅផែនដីទេ
3. បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯង