11. ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់ឯង
12. ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២
13. ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯង បានដូចជាដាវរបស់មនុស្សខ្លាំងពូកែ