សាការី 8:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង​ដៃ​ចុះ គឺ​ឯង ដែល​សព្វ​ថ្ងៃ​នេះ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​នៅ​ក្នុង​គ្រា​គេ​ដាក់​ឫស​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដើម្បី​ឲ្យ​បាន​សង់​ព្រះ‌វិហារ​ឡើង

10. ដ្បិត​កាល​មុន​គ្រា​នោះ​គ្មាន​ថ្លៃ​ឈ្នួល​ដល់​មនុស្ស ឬ​សត្វ​ទេ ក៏​គ្មាន​សេចក្ដី​សុខ​ដល់​មនុស្ស ដែល​ចេញ ឬ​ចូល​ផង ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ទាស់​ទទឹង​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន

11. តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​មិន​ប្រព្រឹត្ត​នឹង​សំណល់​ជន‌ជាតិ​នេះ ដូច​កាល​ជាន់​មុន​ទៀត​ទេ

សាការី 8