សាការី 13:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​សព្វ​គ្រប់​ក្នុង​ស្រុក​នោះ ២​ភាគ​នឹង​ត្រូវ​កាត់​ចេញ​ហើយ​ស្លាប់​ទៅ តែ​ភាគ​ទី​៣​នឹង​សល់​នៅ​ក្នុង​ស្រុក​វិញ

9. ហើយ​អញ​នឹង​នាំ​ភាគ​ទី​៣​នោះ​ទៅ​ក្នុង​ភ្លើង អញ​នឹង​សំរង​គេ​ដូច​ជា​សំរង​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ ហើយ​អញ​នឹង​ស្តាប់​គេ អញ​នឹង​ថា គេ​ជា​រាស្ត្រ​អញ ឯ​គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។

សាការី 13