6. ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ និងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក និងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី
7. កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្កទៅ
8. លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ
9. ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនឹងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ