វិវរណៈ 21:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ

2. ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ តាក់‌តែង​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​តែង​ខ្លួន​ទទួល​ប្ដី

3. ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល​រោង​ឧបោសថរបស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ

វិវរណៈ 21