17. ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅ ក្នុងខណៈតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង និងពួកសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ
18. ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើង ដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ
19. ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្ដីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណៈតែ១ម៉ោង។
20. ឱស្ថានសួគ៌ ពួកសាវក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្ដីជំនុំជំរះរបស់ឯងរាល់គ្នាហើយ
21. នោះមានទេវតាខ្លាំងពូកែ១រូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ