វិវរណៈ 10:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ខ្ញុំ​ក៏​ទៅ​ឯ​ទេវតា​នោះ និយាយ​ថា សូម​ឲ្យ​ក្រាំង​តូច​នោះ​មក​ខ្ញុំ ទេវតា​ឆ្លើយ​ថា ចូរ​យក​ទៅ​បរិភោគ​ចុះ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​ឯង​ល្វីង តែ​នៅ​ក្នុង​មាត់​នឹង​បាន​ផ្អែម​ដូច​ទឹក​ឃ្មុំ​ទេ

10. នោះ​ខ្ញុំ​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ

11. រួច​ទេវតា​ប្រាប់​ខ្ញុំ​ថា ឯង​ត្រូវ​ទាយ​ម្តង​ទៀត គឺ​ទាយ​ពី​ដំណើរ​គ្រួសារ និង​ពី​ពួក​សាសន៍ ពី​ភាសា​ផ្សេងៗ ហើយ​ពី​ស្តេច​ជា​ច្រើន។

វិវរណៈ 10