វិវរណៈ 10:8-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ឯ​សំឡេង​ដែល​ខ្ញុំ​ឮ​ពី​លើ​មេឃ នោះ​ក៏​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា ចូរ​ទៅ​យក​ក្រាំង​តូច​ដែល​បើក​នៅ​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក​នោះ​ចុះ

9. ខ្ញុំ​ក៏​ទៅ​ឯ​ទេវតា​នោះ និយាយ​ថា សូម​ឲ្យ​ក្រាំង​តូច​នោះ​មក​ខ្ញុំ ទេវតា​ឆ្លើយ​ថា ចូរ​យក​ទៅ​បរិភោគ​ចុះ ក្រាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពោះ​ឯង​ល្វីង តែ​នៅ​ក្នុង​មាត់​នឹង​បាន​ផ្អែម​ដូច​ទឹក​ឃ្មុំ​ទេ

10. នោះ​ខ្ញុំ​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​ទទួល​ទាន​ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក៏​ផ្អែម​ដូច​ទឹក​ឃ្មុំ​មែន តែ​កាល​ខ្ញុំ​បាន​ទទួល​ទាន​រួច​ទៅ​ហើយ នោះ​ពោះ​ខ្ញុំ​បាន​ទៅ​ជា​ល្វីង​វិញ

វិវរណៈ 10