3. គេប្រមូលហ្វូងចៀមទាំងអស់មកទីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។
4. ឯយ៉ាកុបគាត់សួរគេថា បងប្អូនអើយ អ្នករាល់គ្នានៅស្រុកណា គេឆ្លើយថា យើងនៅខារ៉ាន
5. រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ
6. គាត់សួរថា គាត់សុខសប្បាយជាទេឬ គេក៏ឆ្លើយថា ជាទេ នុ៎ះន៏ រ៉ាជែលជាកូនគាត់កំពុងតែនាំចៀមមក
7. យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ