17. រួចប្រគល់ម្ហូបដ៏ឆ្ងាញ់នោះ និងនំបុ័ងដែលបានធ្វើដល់យ៉ាកុបជាកូន ឲ្យទ្រនាំយកទៅ។
18. គាត់ក៏ចូលទៅឯឪពុកជំរាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ឯងជាអ្នកណាហ្នឹង
19. យ៉ាកុបឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក ឥឡូវខ្ញុំបានធ្វើដូចជាលោកឪពុកបានបង្គាប់ហើយ អញ្ជើញក្រោកអង្គុយឡើងពិសាសាច់ដែលខ្ញុំបាញ់មកចុះ ដើម្បីឲ្យលោកឪពុកបានឲ្យពរដល់ខ្ញុំ
20. អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ
21. អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន