លោកុប្បត្តិ 16:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​អាប់រ៉ាម​គាត់​ឆ្លើយ​នឹង​សារ៉ាយ​ថា មើល បាវ​ស្រី​ឯង​វា​នៅ​ក្នុង​អំណាច​របស់​ឯង​ស្រាប់​ហើយ ចូរ​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ឯង​គិត​ឃើញ​ថា​យ៉ាង​ណា​ស្រួល​ចុះ នោះ​សារ៉ាយ​ក៏​ប្រព្រឹត្ត​នឹង​នាង​ដោយ​តឹង‌រ៉ឹង​ណាស់ បាន​ជា​នាង​រត់​ចេញ​ពី​គាត់​ទៅ។

7. ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ឃើញ​នាង​នៅ​ទី​រហោ‌ស្ថាន​ជិត​ក្បាល​ទឹក​១ គឺ​ជា​ក្បាល​ទឹក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ស៊ើរ

8. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មក​ពី​ណា ហើយ​គិត​ទៅ​ឯ​ណា​ហ្នឹង នាង​ទូល​ឆ្លើយ​នឹង​ទេវតា​ថា ខ្ញុំ​ម្ចាស់​រត់​ចេញ​ពី​សារ៉ាយ​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ​ម្ចាស់​មក

9. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ចូរ​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ឯង​វិញ​ទៅ ហើយ​ចុះ​ចូល​នឹង​អំណាច​របស់​គាត់​វិញ

លោកុប្បត្តិ 16