5. នោះអញនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងគ្រួសារគេដែរ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ ព្រមទាំងអស់អ្នកដែលផិតទៅតាម ដើម្បីសហាយស្មន់នឹងព្រះម៉ូឡុកនោះផង។
6. ឯអ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា នឹងផិតទៅតាមគេ នោះអញនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ
7. ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យបានបរិសុទ្ធចុះ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
8. ត្រូវឲ្យកាន់អស់ទាំងច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ