1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរប្រាប់ដល់ពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះ ដែលជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ
3. ត្រូវឲ្យឯងរាល់គ្នាកោតខ្លាចដល់ឪពុកម្តាយឯងរៀងខ្លួន ហើយរក្សាថ្ងៃឈប់សំរាករបស់អញដែរ អញនេះហើយជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
4. កុំឲ្យឯងរាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសំរាប់ឯងរាល់គ្នាផង អញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
5. កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា នៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង
6. ត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងវិញ
7. បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ