23. ឯព្រះយេស៊ូវ កាលទ្រង់ចាប់តាំងប្រារព្ធការ នោះទ្រង់មានព្រះជន្មប្រហែលជា៣០ឆ្នាំ ហើយតាមដែលគេគិតស្មាន នោះថាទ្រង់ជាកូនយ៉ូសែប ដែលជាកូនហេលី
24. ហេលីជាកូនម៉ាត់ថាត់ៗ ជាកូនលេវីៗ ជាកូនម៉ិលគីៗ ជាកូនយ៉ាណាយៗ ជាកូនយ៉ូសែប
25. យ៉ូសែបជាកូនរបស់ម៉ាតាធាសៗ ជាកូនហាម៉ូសៗ ជាកូនណាអ៊ូមៗ ជាកូនអែសលីៗ ជាកូនណាកៃ
26. ណាកៃជាកូនម៉ាអាតៗ ជាកូនម៉ាតាធាសៗ ជាកូនសេម៉ីៗ ជាកូនយ៉ូសែបៗ ជាកូនយូដា
27. យូដាជាកូនយ៉ូអាណាន់ៗ ជាកូនរេសាៗ ជាកូនសូរ៉ូបាបិលៗ ជាកូនសាលធាលៗ ជាកូននេរី
28. នេរីជាកូនម៉ិលគីៗ ជាកូនអ័តឌីៗ ជាកូនកូសាមៗ ជាកូនអែលម៉ូដាម អែលម៉ូដាម ជាកូនអ៊ើរ
29. អ៊ើរជាកូនយ៉ូសេៗ ជាកូនអេលាស៊ើរៗ ជាកូនយ៉ូរិមៗ ជាកូនម៉ាត់ថាត់ៗ ជាកូនលេវី
30. លេវីជាកូនស៊ីម្មានៗ ជាកូនយូដាៗ ជាកូនយ៉ូសែបៗ ជាកូនយ៉ូណានៗ ជាកូនអេលាគីម