19. ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ
20. ប៉ុន្តែយូដានឹងស្ថិតស្ថេរនៅជាដរាប ហើយក្រុងយេរូសាឡិមដែរ នៅអស់ទាំងដំណតរៀងទៅ
21. អញនឹងលុបទោសគេចេញ គឺទោសដែលមិនទាន់បានលុបចេញនៅឡើយពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅក្រុងស៊ីយ៉ូន។:៚