33. បើលោកនោះមិនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ
34. គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។
35. ព្រះយេស៊ូវទ្រង់ឮថា គេបានបណ្តេញគាត់ហើយ រួចកាលទ្រង់បានឃើញគាត់ នោះក៏មានព្រះបន្ទូលទៅថា តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ
36. គាត់ទូលឆ្លើយថា លោកម្ចាស់អើយ តើអ្នកណាជាព្រះរាជបុត្រានោះ ដើម្បីឲ្យខ្ញុំបានជឿដល់ទ្រង់ផង
37. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា អ្នកបានឃើញទ្រង់ហើយ គឺជាខ្ញុំដែលនិយាយនឹងអ្នកនេះឯង