យ៉ូហាន 5:35-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត ឲ្យ​បាន​អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក ក្នុង​១​គ្រា​នោះ​ដែរ

36. ប៉ុន្តែ ខ្ញុំ​មាន​ទី​បន្ទាល់ វិសេស​ជាង​ទី​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ពី​ព្រោះ​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌វរ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ គឺ​ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះ‌វរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក

37. ឯ​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ទ្រង់​ឡើយ ក៏​មិន​ដែល​ឃើញ​រូប​អង្គ​ទ្រង់​ផង

យ៉ូហាន 5