13. ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្តីទាំងនេះ នៅក្នុងលោកីយ៍ ដើម្បីឲ្យគេបានសេចក្តីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ
14. ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយ៍បានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយ៍ទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ
15. ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្តីអាក្រក់វិញ
16. គេមិនមែនជារបស់ផងលោកីយ៍ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ
17. សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់