1. កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។
2. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់យ៉ូស្វេថា ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកពួកកូនចៅអ៊ីស្រាអែល១លើកទៀត
3. នោះយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយកាត់ស្បែករបស់ពួកកូនចៅអ៊ីស្រាអែល នៅត្រង់ភ្នំហារ៉ាឡុត