យ៉ូស្វេ 23:2-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នោះ​លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ និង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ផង

3. ឯ​ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ហើយ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​ច្បាំង​ជំនួស​ឯង

4. មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ និង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច

យ៉ូស្វេ 23