9. និយាយថា ខ្ញុំដឹងថាព្រះយេហូវ៉ាបានប្រទានស្រុកនេះ ដល់អ្នករាល់គ្នាហើយ ១ទៀតសេចក្ដីស្ញែងខ្លាចរបស់អ្នករាល់គ្នា បានធ្លាក់មកលើយើងដែរ ឯអ្នកស្រុកទាំងប៉ុន្មាន គេនឹងរលាយបាត់ចេញពីមុខអ្នករាល់គ្នាទៅ
10. ដ្បិតយើងបានឮពីការ ដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា គឺដល់ស៊ីហុន ហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ
11. កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង
12. ដូច្នេះ ខ្ញុំសូមអង្វរអ្នក សូមស្បថនឹងខ្ញុំឥឡូវ ដោយនូវព្រះយេហូវ៉ាថា អ្នករាល់គ្នានឹងអាណិតមេត្តាដល់ពួកគ្រួឪពុកខ្ញុំ ដូចជាខ្ញុំបានអាណិតមេត្តាដល់អ្នកដែរ សូមប្រាប់ទីសំគាល់ដ៏ប្រាកដច្បាស់មកខ្ញុំផង