10. ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬអី
11. តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ
12. កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត
13. ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្តីសង្ឃឹមរបស់មនុស្សទមិលល្មើសនឹងត្រូវវិនាសទៅដែរ
14. ជាពួកមនុស្សដែលទីពឹងរបស់គេនឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមងនៃពីងពាងប៉ុណ្ណោះ
15. អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ
16. អ្នកនោះខៀវខ្ចី នៅក្រោមពន្លឺថ្ងៃ ក៏បែកមែកលូតទៅក្នុងសួនច្បារ