1. នោះយ៉ូបក៏ឆ្លើយឡើងថា
2. ខ្ញុំបានឮសេចក្តីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ
3. តើពាក្យជាអសារឥតការទាំងនេះនឹងចប់ចុះត្រឹមណា តើមានអ្វីបណ្តាលឲ្យអ្នករាល់គ្នាតបមកដូច្នេះ
4. ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ បើសិនជាព្រលឹងនៃអ្នករាល់គ្នា នៅក្នុងសណ្ឋាននៃព្រលឹងខ្ញុំ នោះខ្ញុំនឹងប្រមុំពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលនឹងអ្នកបានដែរ
5. ប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចំរើនកំឡាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។
6. តែឥឡូវនេះ ទោះបើខ្ញុំនិយាយទៅ គង់តែសេចក្តីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរ ហើយបើស្ងៀមនៅ នោះតើខ្ញុំបានធូរយ៉ាងណា