យ៉ូប 10:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. បើ​កាល​ណា​ក្បាល​ទូល‌បង្គំ​ងើប​ឡើង នោះ​ទ្រង់​ដេញ​ទូល‌បង្គំ​ដូច​ជា​សិង្ហ រួច​ទ្រង់​សំដែង​ព្រះ‌ចេស្តា​យ៉ាង​អស្ចារ្យ​លើ​ទូល‌បង្គំ​ទៀត

17. ទ្រង់​ចេះ​តែ​មាន​សាក្សី​ថ្មី​ទាស់​នឹង​ទូល‌បង្គំ ក៏​ចំរើន​សេចក្តី​គ្នាន់‌ក្នាញ់​ទាស់​នឹង​ទូល‌បង្គំ គឺ​មាន​សេចក្តី​ប្រែ‌ប្រួល នឹង​សេចក្តី​តតាំង​នៅ​ជាប់​នឹង​ទូល‌បង្គំ​ជានិច្ច។

18. យ៉ាង​នោះ ម្តេច​ក៏​ទ្រង់​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឱ​បើ​ទូល‌បង្គំ​បាន​ស្លាប់​វិញ ឥត​មាន​អ្នក​ណា​ឃើញ​ទៅ​អេះ

19. នោះ​ទូល‌បង្គំ​នឹង​បាន​ដូច​ជា​មិន​ដែល​កើត​មក​សោះ គេ​នឹង​បាន​នាំ​យក​ទូល‌បង្គំ​ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង

យ៉ូប 10