13. ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា និងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្ដីសុភាពនៃប្រាជ្ញាចុះ
14. បើមានសេចក្ដីច្រណែនដ៏ជូរល្វីង និងសេចក្ដីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួន ឬកុហកទទឹងនឹងសេចក្ដីពិតឡើយ
15. ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយ៍នេះ ហើយក៏ខាងសាច់ឈាម និងខាងអារក្សវិញទេតើ
16. ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងសេចក្ដីគំនុំ នោះក៏មានវឹកវរ និងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ