យេរេមា 8:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ពួក​អ្នក​ប្រាជ្ញ​គេ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន មើល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​នៅ​ក្នុង​ខ្លួន​ជា​យ៉ាង​ណា​វិញ

10. ហេតុ​នោះ អញ​នឹង​លើក​ប្រពន្ធ​គេ​ឲ្យ​ដល់​អ្នក​ដទៃ ហើយ​ស្រែ​ចំការ​របស់​គេ​ដល់​ពួក​អ្នក​ដែល​នឹង​គ្រប់‌គ្រង​ត​ទៅ ដ្បិត​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​ជាង​គេ នោះ​សុទ្ធ​តែ​មាន​សេចក្តី​លោភ ចាប់​តាំង​ពី​ហោរា រហូត​ដល់​សង្ឃ គ្រប់​គ្នា​ប្រព្រឹត្ត​សេចក្តី​ភូត‌ភរ

11. គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ​ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ

12. កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្តី​ខ្មាស​ឬ​ទេ ទេ​គេ​ឥត​មាន​សេចក្តី​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត

យេរេមា 8