26. ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។
27. អញបានតាំងឯងឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្តាលរាស្ត្រអញ ដើម្បីឲ្យឯងបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ
28. គេសុទ្ធតែជាពួកបះបោរយ៉ាងខ្លាំង គេដើរទៅមកទាំងបង្កាច់មនុស្សក៏សុទ្ធតែជាលង្ហិន និងដែកផង គេប្រព្រឹត្តសេចក្តីដ៏លាមកអាក្រក់គ្រប់ៗគ្នា