23. អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល និងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារឯង
24. ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ
26. គេនឹងមិនយកថ្មពីឯង សំរាប់ធ្វើជាថ្មជ្រុងផ្ទះ ឬជាឫសជញ្ជាំងឡើយ គឺឯងនឹងត្រូវចោលស្ងាត់ជាដរាបតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។