យេរេមា 48:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. សាសន៍​ម៉ូអាប់​លែង​មាន​សេចក្តី​អំនួត ពី​ក្រុង​ហែសបូន​ហើយ មាន​គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា ចូរ​មក យើង​នឹង​កាត់​គេ​ចេញ ពី​ដំណែង​ជា​នគរ​ទៅ ហើយ​ឯង ឱ​ម៉ាតម៉ែន​អើយ ឯង​នឹង​ត្រូវ​ស្ងៀម​នៅ​ដែរ ដាវ​នឹង​ដេញ​តាម​ឯង

3. មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច​បង់ ហើយ​បំផ្លាញ​យ៉ាង​សំបើម

4. ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ

5. ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ​ជានិច្ច ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម នោះ​មាន​ឮ​សំរែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ

យេរេមា 48