30. ឯឯង កាលណាឯងបានត្រូវខូចបង់ហើយ នោះតើឯងនឹងធ្វើដូចម្តេច ទោះបើឯងស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ព្រមទាំងផាត់រង្វង់ភ្នែកឯង ដោយថ្នាំផងក៏ដោយ គង់តែឯងនឹងខំធ្វើខ្លួនឲ្យល្អមើលជាឥតប្រយោជន៍ទទេ ពួកសហាយរបស់ឯង គេស្អប់ខ្ពើមឯងហើយ ក៏រកជីវិតឯងផង
31. ពីព្រោះខ្ញុំបានឮសំឡេង១ ដូចជាសំឡេងរបស់ស្រី ដែលឈឺនឹងសំរាលកូន ជាសេចក្តីព្រួយបារម្ភរបស់ស្រី ដែលសំរាលកូនជាដំបូង គឺជាសំឡេងនៃកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សំឡាប់នេះ។