យេរេមា 28:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. អញ​ក៏​នឹង​នាំ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​ក្រុង​បាប៊ីឡូន ឲ្យ​វិល​មក​ឯ​ទី​នេះ​វិញ​ដែរ ដ្បិត​អញ​នឹង​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ពិត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

5. រួច​ហោរា​យេរេមា ក៏​និយាយ​នឹង​ហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្តា‌ជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

6. គឺ​ហោរា​យេរេមា​និយាយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​តាម​ពាក្យ​ដែល​អ្នក​បាន​ទាយ​នោះ ដើម្បី​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​អស់​អ្នក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ

7. ប៉ុន្តែ​ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ពោល​នៅ​ត្រចៀក​អ្នក និង​នៅ​ត្រចៀក​របស់​បណ្តា‌ជន​ទាំង​នេះ​ឥឡូវ​ចុះ

8. ឯ​ពួក​ហោរា​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ ហើយ​នឹង​អ្នក គេ​បាន​ទាយ​ទាស់​នឹង​ស្រុក​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ទាយ​ពី​ចំបាំង ពី​ការ​អាក្រក់ និង​ពី​អាសន្ន‌រោគ​ផង

យេរេមា 28