10. តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្តីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
11. ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ។
12. ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់
13. កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សំរាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង