1. ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ
2. តែព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល
3. ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា។
4. ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបានបង្គាប់ដល់លោក នៅលើភ្នំហោរែបសំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់ទាំងប៉ុន្មាននោះ