12. ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដីពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13. ដើមល្វាមានផ្លែខ្ចីកំពុងតែទុំហើយដើមទំពាំងបាយជូរកំពុងតែផ្កាក៏ផ្សាយក្លិនក្រអូបឈ្វេងដូច្នេះ ចូរក្រោកឡើង មាសសំឡាញ់អើយឱស្រស់ប្រិមប្រិយអើយ ចូរចេញមក
14. ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្មឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអីសូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផងដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
15. ៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មានដែលបំផ្លាញចំការទំពាំងបាយជូរទៅដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ
16. ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង