នេហេមា 3:28-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន

29. បន្ទាប់​នឹង​គេ នោះ​មាន​សាដុក ជា​កូន​អ៊ីមមើរ បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គាត់​មាន​សេម៉ាយ៉ា កូន​សេកានា ជា​អ្នក​ឆ្មាំ​ទ្វារ​ទិស​ខាង​កើត បាន​ជួស‌ជុល

30. បន្ទាប់​នឹង​គាត់​មាន​ហាណានា ជា​កូន​សេលេមា និង​ហានូន ជា​កូន​ទី​៦​របស់​សាឡាប គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត បន្ទាប់​នឹង​គេ​នោះ​មាន​មស៊ូឡាម ជា​កូន​បេរេគា បាន​ជួស‌ជុល​ទល់​មុខ​នឹង​បន្ទប់​របស់​ខ្លួន

នេហេមា 3