12. ហើយពួកយូដាទាំងអស់គ្នា គេយកដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងឃ្លាំង
13. ហើយខ្ញុំក៏តាំងឲ្យមានពួកអ្នកត្រួតលើឃ្លាំងទាំងនោះ គឺសេលេមាដ៏ជាសង្ឃ ស្មៀនសាដុក ហើយពេដាយ៉ា ជាពួកលេវី បន្ទាប់មកមានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះបានរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកដល់បងប្អូនខ្លួន
14. ឱព្រះនៃទូលបង្គំអើយ សូមនឹករឭកដល់ទូលបង្គំ ពីដំណើរការងារនេះផង សូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សំរាប់ព្រះវិហាររបស់ព្រះនៃទូលបង្គំ និងសំរាប់ការដែលត្រូវធ្វើក្នុងទីនោះចេញឡើយ។
15. នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
16. ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី និងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្នុងក្រុងយេរូសាឡិមក្នុងថ្ងៃឈប់សំរាក