នេហេមា 12:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា និង​យេដាយ៉ា នោះ​សុទ្ធ​តែ​ជា​មេ​ពួក​សង្ឃ ហើយ​នឹង​បង​ប្អូន​គេ​នៅ​ក្នុង​គ្រា​យេសួរ។

8. ឯ​ពួក​លេវី នោះ​មាន​យេសួរ ប៊ីនុយ កាឌមាល សេរេ‌ប៊ីយ៉ា យូដា និង​ម៉ាថានា គឺ​លោក​នេះ និង​បង​ប្អូន​លោក ដែល​ត្រួត​លើ​ការ‌ងារ​អរ​ព្រះ‌គុណ

9. ក៏​មាន​បាក‌ប៊ូគា និង​អ៊ូនី ជា​បង​ប្អូន​គេ ដែល​ឈរ​ប្រទល់​មុខ​នឹង​អ្នក​ទាំង​នោះ ក្នុង​ការ‌ងារ​របស់​គេ

នេហេមា 12