នេហេមា 12:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. យ៉ូយ៉ាដា​បង្កើត​យ៉ូណា‌ថាន ហើយ​យ៉ូណា‌ថាន​បង្កើត​យ៉ាដួរ។

12. នៅ​គ្រា​យ៉ូយ៉ា‌គីម ក៏​មាន​ពួក​សង្ឃ ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ ខាង​វង្ស​សេរ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា

13. ខាង​អែសរ៉ា មាន​មស៊ូឡាម ខាង​អ័ម៉ារា មាន​យ៉ូហា‌ណាន

14. ហើយ​ខាង​មេលីគូរ មាន​យ៉ូណា‌ថាន ខាង​សេបានា មាន​យ៉ូសែប

15. ខាង​ហារីម មាន​អ័ឌណា ខាង​មេរ៉ាយ៉ូត មាន​ហេលកាយ

16. ខាង​អ៊ីដោ មាន​សាការី ខាង​គីនេ‌ថោន មាន​មស៊ូឡាម

17. ខាង​អ័ប៊ីយ៉ា មាន​ស៊ីកគ្រី ខាង​មីន‌យ៉ា‌មីន គឺ​ខាង​ម៉ូអាឌា មាន​ពីល‌ថាយ

18. ខាង​ប៊ីលកា មាន​សាំមួរ ខាង​សេម៉ាយ៉ា មាន​យ៉ូណា‌ថាន

19. ខាង​យ៉ូយ៉ា‌រីប មាន​ម៉ាថ្នាយ ខាង​យេដាយ៉ា មាន​អ៊ូស៊ី

20. ខាង​សាឡាយ មាន​កាឡាយ ខាង​អ័ម៉ុក មាន​ហេប៊ើរ

21. ខាង​ហ៊ីល‌គីយ៉ា មាន​ហាសាបយ៉ា ហើយ​ខាង​យេដាយ៉ា មាន​នេថា‌នេល។

22. ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី

នេហេមា 12