1. រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. នៅថ្ងៃ១កើតខែដំបូង នោះត្រូវដំឡើងរោងឧបោសថផងត្រសាលជំនុំ
3. ត្រូវដាក់ហឹបនៃសេចក្ដីបន្ទាល់ទៅក្នុងត្រសាលនោះ ហើយយកវាំងននមកបាំង
4. ត្រូវយកតុមករៀបតាមរបៀប ហើយយកជើងចង្កៀងមកទាំងរៀបចំអស់ទាំងចង្កៀងផង