និក្ខមនំ 4:26-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. រួច​ទ្រង់​លែង​ធ្វើ​លោក​ទៅ ហើយ​នាង​និយាយ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ។

27. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ចូរ​ទៅ​ជួប​នឹង​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន លោក​ក៏​ទៅ បាន​ជួប​នៅ​ត្រង់​ភ្នំ​ព្រះ ហើយ​ថើប​គ្នា

28. នោះ​ម៉ូសេ​ប្រាប់​ទៅ​អើរ៉ុន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សំគាល់​ដែល​ទ្រង់​បាន​បង្គាប់​មក

29. ម៉ូសេ និង​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល

30. រួច​ហើយ អើរ៉ុន​រ៉ាយ‌រឿង​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ព្រម​ទាំង​ធ្វើ​អស់​ទាំង​ទី​សំគាល់​នោះ​នៅ​មុខ​គេ​ដែរ

31. បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។

និក្ខមនំ 4