7. គឺត្រសាលជំនុំ១ ហឹបនៃសេចក្ដីបន្ទាល់១ ទីសន្តោសប្រោសដែលនៅលើហឹបនោះ១ ហើយនឹងអស់ទាំងប្រដាប់សំរាប់ត្រសាល
8. គឺតុ និងគ្រឿងប្រដាប់នៃតុ ជើងចង្កៀងមាសសុទ្ធ និងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប
9. អាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនានោះ ចានក្លាំ និងជើងនៃចាននោះ
10. អស់ទាំងសំលៀកបំពាក់សំរាប់ការងារ គឺសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុន ជាអ្នកថ្វាយបូជា និងអស់ទាំងសំលៀកបំពាក់ របស់ពួកកូនចៅលោក ដែលសំរាប់ការងារជាសង្ឃ
11. ប្រេងចាក់លាប និងគ្រឿងក្រអូប សំរាប់ទីបរិសុទ្ធផង អ្នកទាំងនោះនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង។
12. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
13. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងថ្ងៃឈប់សំរាករបស់អញជាកុំខាន ដ្បិតនោះជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា នៅអស់ទាំងដំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ