និក្ខមនំ 30:32-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ​នឹង​ធ្វើ​ឲ្យ​ដូច​ដែរ ដ្បិត​ប្រេង​នេះ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​ជា​បរិសុទ្ធ​ដែរ

33. អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។

34. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ​ស្មើ​គ្នា

35. ត្រូវ​ផ្សំ​គ្នា​ធ្វើ​ជា​គ្រឿង​ក្រអូប តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទាំង​បង់​អំបិល​ផង នេះ​ជា​គ្រឿង​ក្រអូប​ស្អាត ហើយ​បរិសុទ្ធ

និក្ខមនំ 30