និក្ខមនំ 24:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. បន្ទាប់​នោះ​ម៉ូសេ​ក៏​ឡើង​ទៅ នាំ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​៧០​នាក់​ផង

10. គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​មាន​ដូច​ជា​កំរាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ

11. តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។

12. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រឹត្យ‌វិន័យ ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តា‌ជន

13. នោះ​ម៉ូសេ និង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ

និក្ខមនំ 24