និក្ខមនំ 24:2-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ឯង​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ឲ្យ​ចូល​មក​ជិត​ទេ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ត្រូវ​ទាំង​ឡើង​មក​ជា​មួយ​ផង។

3. នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា‌ជន តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក។

4. ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាស‌នា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២

និក្ខមនំ 24